ព័ត៌មានជាតិ

យុវជនម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅខេត្តកំពត

កំពត: នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង តាមបណ្ដោយផ្លូវលំក្រាលគ្រួសក្រហមកណ្ដោល/ត្រពាំងព្រីង ត្រង់ចំណុចភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្ត និងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នាបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់។

១. រថយន្តបង្កម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ អ្នកបើកបររត់គេចខ្លួន ធ្វើដំណើរពីជើងទៅត្បូង។
២. ម៉ូតូរងគ្រោះម៉ាក សេ១០០ សង់កូរេ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធក ចាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពត ធ្វើដំណើរពីត្បូងទៅជើង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍កណ្ដាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់