ភ្នំពេញៈ លោក ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានចេញដីការកោះអញ្ជើញ លោក អ៊ូ វីរៈ ប្រធានវេទិការ អនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ចំពោះបណ្តឹងរបស់ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក សៀង សុខ ក៏បានកោះហៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បំភ្លឺនៅថ្ងៃទី៦ ខែឧសភា ផងដែរនៅក្នុងនាម ជាដើមបណ្តឹង។
នេះបើយោងតាមដីកោះរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលអង្គភាព Post News ទើបទទួលបាននៅថ្ងៃទី០២ ខែឧសភានេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ នឹងបានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។ដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយ នៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទីហៅស្រី មុំ៕
មតិយោបល់