ព័ត៌មានជាតិ

Update៖ រថយន្តហាយឡែនឌ័រ បុកលុចស៊ីស LX៤៧០ខូ ចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង នៅវេលាម៉ោងប្រមាណម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីអូស៊ីអាយស៊ី កែងមហាវិថីបឹងពោធិ៍ក្នុងភូមិដើមគ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-9878 បើកបរ ដោយស្ត្រីម្នាក់។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q -6595 បើកដោយបុរសម្នាក់។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីខាងលើ បានបើករថយន្តហាយឡែនឌ័រ តាមបណ្តោយមហាវិថីអូស៊ូអាយស៊ី ពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តលុចស៊ីសLX470 បើកក្នុងទិសដៅអទិភាពពីជើងទៅត្បូង បុកបះរថយន្តហាយឡែនឌ័រ លុះរថយន្តលុចស៊ីស បើកហួសបានបន្តិច ក៏ត្រូវរថយន្តហាយឡែនឌ័រ បុកពីក្រោយវិញម្ដង បណ្តាលឲ្យខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យរបួសមនុស្សនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បានសម្របសម្រួលដោយភាគីខាងរថយន្តហាយឡែនឌ័រ ជួយចេញថ្លៃជួសជុលឲ្យរថយន្តលុចស៊ីស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់