ព័ត៌មានជាតិ

ហួសថ្លែង! កូនបង្កើត យកដំបងវាយម្តាយ គ្មានប្រណី បណ្ដាលឲ្យរងរបួស

ប៉ៃលិន: កាលពីវេលាម៉ោង ១ និង០៤នាទីរសៀលថ្ងៃសុក្រថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងផ្ទះរបស់ ជនរងគ្រោះ ស្ថិតនៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីហិង្សាដោយចេតនា (កូនបង្កើតវ៉ៃម្តាយ បង្កើត ដោយប្រើដំបង)។

ជនរងគ្រោះ ឈ្មោះ ម៉ៅ សុជាតិ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ រងរបួស បែកចុងចិញ្ចើមខាងឆ្វេង និង រងរបួសបែកក្បាលដេរចំនួន០៥ថ្នេរ (ម្ដាយបង្កើត)។ ជនសង្ស័យឈ្មោះ ឃុន បូរី ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (កូន)។

ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបរយ៉ាខា នាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់