ព័ត៌មានជាតិ

ករណីឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ហាង​ធ្វើ​ម៉ូតូ​យីហោ​ ជាង​ ពេជ្រ​ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​៤​គ្រឿង

​សៀមរាប​: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ​ នៅ​វេលា​ម៉ោង​ ១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ក្រុម​ទី​១២​ ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មាន​ករណី​អគ្គី​ភ័យ​មួយ​កើតឡើង​ បណ្តាល​ឲ្យ​ឆេះ​ហាង​ធ្វើ​ម៉ូតូ​យីហោ​ ជាង​ ពេជ្រ​ សង់​អំពី​ឈើ​ ប្រក់ស​ង្ក័​សី​ មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ សែត​ ភិ​រុណ​ ហៅ​ពេជ្រ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​ ៤​គ្រឿង​ ។

​ករណី​នេ:​ កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០២​គ្រឿង​ និង​រថយន្ត​ជំនួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ ០២​គ្រឿង​ ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ទាំងស្រុង​ ។ មូលហេតុនៃអគ្គិភ័យខាងលើ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ ៕

មតិយោបល់