កោះកុងៈ នៅវេលាម៉ោង៦និង១០នាទីល្ងាច នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត សហការការិយាល័យកំរិតធ្ងន់ និងកម្លាំអធិការក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុម គ្រូពេទ្យ ចុះត្រួតពិនិតសាកសព ជនបរទេស ជនជាតិ អាល្លឺម៉ង់ ឈ្មោះ ទេស្គី ឃើត រេន័រ ភេទប្រុស អាយុ ៦៤ ឆ្នាំ និវត្តន៍ជន បានដេកស្លាប់នៅក្នុងផ្ទះជួល នៅចំណុចរោងចក្រធូប ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដឹងកើតហេតុនៅវេលាម៉ោង ៥និង០២ នាទីល្ងាច ។
តាមការពិនិត្យ
-សពដេកស្លាបផ្កាប់មុខក្បែរបន្ទប់ទឹកក្នុងផ្ទះជួល ។
-សពស្លៀកខោក្នុងពណ៌ខ្មៅ ខ្លួនទទេគ្មានសំលៀកបំពាក់។
-សពមានសភាពធម្មតា
-ដោយស្ថានភាពនៅជុំវិញន្លែងកើតហេតុធម្មតាមិនមានអ្វីគួរអោយកត់សម្គាល់ឡើយ
– ពុំមានស្លាកស្នាម អ្វីនៅលើដងខ្លួនសាកសពទេ
ក្រោយធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានជនរងគ្រោះ បានស្លាប់សារជំងឺបេះដូងដំណាក់កាលទី ៤ បណ្តាលអោយដួលស្លាប់ ។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះ បានឲ្យដឹងថាជនរងគ្រោះ មានជំងឺប្រចាំកាយ យូរមកហើយ គ្មានអ្នកមើលថែ នៅតែម្នាក់ឯង ។
បច្ចុប្បន្ន សពត្រូវបាន កម្លាំងយើងទាក់ទងទៅនាយកដ្ឋាន ដឹកសាកសពទៅភ្នំពេញ តម្កល់ទុកនៅពេទ្យរុស្សីរងចាំស្ថានទូតមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់