Post News Media ព័ត៌មានជាតិ ស្លាប់ម្នាក់ន...

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់បន្ទាប់ពីជិះម៉ូតូបុកបង្គោលថ្មនៅស្រុកឳរ៉ាល់

កំពង់ស្ពឺ: វេលាម៉ោង២និង៤០នាទីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកបង្គោលថ្មដាក់ចិញ្ចើមផ្លូវនៅ ចន្លោះគីឡូ ម៉ែត្រ 7 5-76 ស្ថិតនៅក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ជិះម៉ូតូ មួយគ្រឿង ម៉ាក HONDA C 125 ពណ៌ ខ្មៅឆ្នាំ2018 ពាក់ស្លាកលេខ កំពង់ស្ពឺ 1K 6163
1.ឈ្មោះ ហ៊ុន សុខហាន ភេទប្រុស អាយុ 18 ឆ្នាំ (ស្លាប់)។
2.ឈ្មោះ អេង អាន ភេទប្រុស អាយុ 21ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីរស់នៅភូមិ កុមារមាស ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ។

តាមការពិនិត្យរបស់ជំនាញគឺម៉ូតូ បើក ក្នុង ល្បឿន លឿន គួបផ្សំ និងស្ថានភាពផ្លូវផងគឺរេ ចង្កូតទៅបុកបង្គោលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕