ព្រះសីហនុៈ បន្ទាប់ពីអជ្ញាធរក្រុង បានសម្អាតរួចម្តងហើយ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅពេលយប់ក៏មានកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត បានរសាត់តាមទឹកសមុទ្រមកទើរលើឆ្នេរអូរឈើទាលជាថ្មីទៀត។
ករណីនេះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងថា អជ្ញាធរនឹងចាត់កម្លាំងសម្អាត ទៅកើបប្រមូលនាព្រឹកថ្ងៃ៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងនោះមន្ត្រីអះអាងថា កំផ្លោកនេះមានមិនច្រើនទេ និងថាកំផ្លោកនេះ ទំនងជារសាត់អណ្តែតមកពីប្រឡាយមួយនៅក្បែរសុខា៕
មតិយោបល់