ព័ត៌មានជាតិ

រន្ធត់ណាស់! កងទ័ពវរ៣៧២ កងពលតូចលេខ០៧ម្នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ព្រះវិហារ: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង នៅទួល៤២ ផ្លូវលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

រថយន្តម៉ាក អ៊ីហ្ស៊ុយហ្ស៊ុយ ពណ៌ស ពាក់ស្លាកលេខ រតនគិរី3A0086 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់បាត់។ ម៉ូតូសង់កូរ៉េ ពណ៌ព្រីងទុំ គ្មានស្លាកលេខ ជិះដោយឈ្មោះ ត្រក អឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកងទ័ពវរ៣៧២ កងពលតូចលេខ០៧ រស់នៅភូមិសុសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ចំពោះសាកសពជនរងគ្រោះ កម្លាំងជំនាញបានប្រគល់ឲ្យបងប្អននិងក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់