ព័ត៌មានជាតិ

ខណៈនេះសម្តេចតេជោ ហ៊ុន សែន ត្រឡប់មកដល់កម្ពុជាវិញហើយក្រោយចូលរួមប្រជុំអាស៊ី-អឺរ៉ុបនៅម៉ុងហ្គោលី

ភ្នំពេញៈ ខណៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង៩នឹង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលមានថ្នាក់ដឹកនាំ៥១ប្រទេសលើពិភពលោកចូលរួម។

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលត្រូវបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦ អមដំណើរនាយករដ្ឋមន្រ្តី រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ទៀតផងដែរ៕

មតិយោបល់