សៀមរាបៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មានករណីដួលសន្លប់នៅបរិវេនវត្តពួកភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានសិស្សចំនួន៤នាក់ ស្រី៣នាក់ទី១ឈ្មោះ ឈាន គៀន ភេទប្រុស អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២ នៅភូមិ ចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ទី២ឈ្មោះ ប៉ាវ ស្រីណាត ភេទស្រី អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១០ នៅភូមិ គោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
ទី៣ឈ្មោះ ឡាយ លីសា ភេទស្រី អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១១ នៅភូមិ ដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ទី៤ឈ្មោះ ប៉ាវ ចាន់ទី ភេទស្រី អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១០ នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បានដួលសន្លប់ត្រូវបានសង្រ្គោះមកមន្ទីរពេទ្យបង្អែកពួក និងមានសភាពធូរស្រាលបណ្តើៗហើយក្រោយការព្យាបាលរបស់ពេទ្យ។
មូលហេតុ ដោយចូលរួមកម្មវិធីអប់រំសីលធ៌មបណ្តុះគុណធ៌មនិងផ្កាឈូកកតញ្ញូដល់សិស្សវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសពួកដឹកនាំដោយភិក្ខុ ស៊ីសំណាង មានការចូលរួមប្រម៉ាន២៧០០នាក់។ ព្រះសង្ឃបានស្មូតធ៌មអំពីគុណឪពុកម្តាយហើយសិស្សមានការរំភើបនិងយំបណ្តាលឲ្យសន្លប់តែម្តង៕
មតិយោបល់