សៀមរាបៈ យោងតាមផេករដ្ឋបាលខេត្តសៀមរាប នៅចន្លោះថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារចម្រុះបានចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ការតម្លើងស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបបានចុះកាត់ស្លាកដែលគ្មានលិខិតអនុញ្ញាត ខុសលក្ខណៈបច្ចេសទេស និងលិខិតបទដ្ឋានគតិយុត្ត។
ការលើកស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្តជាអាទិ៍៖
១-ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេសហើយអក្សរខ្មែរដាក់នៅជួរខាងលើ។
២-អក្សរបរទេសត្រូវសរសេរ នៅជួរខាងក្រោមនិងមានទំហំ១/២ (មួយភាគពីរ) នៃទំហំអក្សរខ្មែរ។
៣-សរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រម សម្តេចព្រះមហាសុមេធាធិបតីជោតញ្ញណោជួន ណាត។
៤-ចំពោះការដាក់តាំងស្លាកយីហោឬដំទ្បើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលមានទំហំក្រោម៤(បួន)ម៉ែត្រក្រឡាត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញតពីរដ្ឋបាលក្រុង ស្រុក ហើយទំហំចាប់ពី៤(បួន)ម៉ែត្រក្រឡាឡើងទៅត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញតពីរដ្ឋបាលខេត្តសៀមរាប។
៥-ម្ចាស់ទីតាំងអាជីវកម្មត្រូវដាក់តាំងឬដំទ្បើងឲ្យមានលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាព សោភ័ណភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ៕
មតិយោបល់