ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសបុរសម្នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅបញ្ច្រសគ្នា នៅលើផ្លូវជាតិលេខ៧៣ ចន្លោះបង្គោលគីឡូ ម៉ែត្រ០០-០១ ចំណុចមុខដីភូមិឈ្មោះជាន តាំងឡេង ភេទប្រុស ស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

រថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតង ចាស់ ពាក់ស្លាកលេខភ្នំពេញ 2AB-245 3 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្តម៉ាកលុចស៊ីសRX400 ពណ៌ សពាក់ស្លាក លេខភ្នំពេញ 2AJ- 2507 បើកបរដោយឈ្មោះ ហ៊ីម ស៊ីបូណា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស) និងអ្នករួមដំណើរឈ្មោះ ភិន មករា ភេទប្រុស អាយុ៣៣ឆ្នាំជាតិខ្មែរ នៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត របួសធ្ងន់
រីឯអ្នកបើកបររថយន្តសាំយ៉ុងរត់គេចខ្លួនបាត់។

ក្រោយកើតហេតុហេតុ សមត្ថកិច្ចបានចុះវាស់វែង យកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់