ព័ត៌មានជាតិ

ផ្អើលពេញចាក់អង្រែក្រោម ដោយសារប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេ!

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះសាកសពបុរសម្នាក់អណ្តែតទឹកទន្លេដែលមានសភាពហើមស្អុយរលួយ ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយទន្លេមេគង្គ ទើលើច្រាំងទន្លេត្រើយខាងលិច ខាងក្រោយវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពរបស់ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំពោះផិនភាគនៃសព មានវ័យប្រហែលជាង៤០ឆ្នាំ ភេទប្រុស កំណស់ប្រហែល១ម៉ែត្រ៦៥ ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហម ស្លៀកខ្លោសាច់ក្រណាត់ពណ៌ខ្មៅ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចតម្កល់នៅវត្តចាក់អង្រែក្រោម ដើម្បីពិនិត្យកោសល្យវិច័យ និងធ្វើការស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់