ព័ត៌មានជាតិ

Update៖ អាជ្ញាធរសង្កាត់ចោមចៅ៣ ចុះផ្អាកសំណង់ចិន សង់រំលោភលើចំណីផ្លូវហើយគ្មានច្បាប់

ភ្នំពេញៈ សំណង់អាជីវករចិនមួយកន្លែង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មិនត្រឹមតែសាងសង់រំលោភមកលើចំណីផ្លូវប៉ុណ្ណោះទេ ថែមទាំងមិនសុំច្បាប់ទៀត ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក វ៉ា សាវឿន ជាចៅសង្កាត់ ក្រោមការអនុញាតិ បញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះផ្អាកជាបណ្តោះអាសន្ន រង់ចាំជំនាញចុះពិនិត្យ និងឲ្យសុំច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន ។

តាមអាជ្ញាធរបានឲ្យដឹងថា ទីតាំងខាងលើជារបស់អាជីវករចិន បើកការដ្ឋានសំណង់ ធ្វើជាតូបលក់ដូរទំនិញ ក៏ប៉ុន្តែការសាងសង់ របស់ក្រុមហ៊ុនចិនខាងលើ មិនមានច្បាប់អនុញាតិ ហើយថែមទាំងសាងសង់រំលោភមកលើចំណីផ្លូវសាធារណៈ ទើបនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នេះ កម្លាំងអាជ្ញាធរ ដឹកនាំកម្លាំងចុះទៅផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន រង់ចាំជំនាញចុះពិនិត្យ ។
តាមមេជាងកម្មករបានឲ្យដឹងថា « គាត់មិនដឹងថា ថៅកែចិន បានសុំច្បាប់ ឬមិនទាន់នោះទេ ពួកគាត់ ធ្វើជាកម្មករស៊ីថ្ងៃទេ» ហើយសំណង់នោះទៀតសោត ថៅកែចិនឲ្យសង់ជាតូបជុំវិញ អគារចាស់មានស្រាប់ សរុបចំនួន ២៩តូប ធ្វើជាតូបលក់ដូររបស់អាជីវករចិន ទោះជាយ៉ាងណាក្តី សំណង់ខាងលើត្រូវបានផ្អាកជាបណ្តោះអាសន្ន រង់ចាំជំនាញចុះពិនិត្យ និងឲ្យម្ចាស់សំណង់សុំច្បាប់ជាមុនសិនមុនធ្វើការសាងសង់៕

មតិយោបល់