បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានបញ្ជូនខ្លួនសង្ស័យចែកចាយគ្រឿងញៀន និងប្រើប្រាស់កែច្នៃកាំភ្លើងដោយខុសច្បាប់ ប្រព្រឹត្តនៅក្នុងភូមិសាស្រ្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងខេត្តហើយ។
ជនសង្ស័យឈ្មោះ ឆោម រ៉ាឆា ភេទ ប្រុសអាយុ២១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច ល្បាត និងឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង១២នាទី។
វត្ថុតាងដកហូតបាន៖
-កាំភ្លើងច្នៃចំនួន០៧ដើម (វែង០២ដើម និងខ្លី0៥ដើម )
-រំសេវសម្រាប់ផ្ទុះ0២ដប គីបផ្ទុះ០២បន្ទះ បំពងស្តុបខ្យល់០៣ដើម បំពង់ខ្យល់ចំនួន0៣ដើម ដែកសម្រាប់ធ្វើកាណុងចំនួន១
-ដបសម្រាប់ជក់ចំនួន១ ថ្នាំញៀនប្រភេទម្សៅ ពណ៌សថ្លាចំនួន១១កញ្ចប់តូច។
ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចែកចាយគ្រឿងញៀនប្រាកដមែន និងបានកែច្នៃកាំភ្លើងដើម្បីលក់។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕
មតិយោបល់