ព័ត៌មានជាតិ

Facebook យក​មេឃ​ធ្វើជា​តំបន់​ចែកចាយ​អ៊ី​ន​ធើ​ណែ​ត​

​លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook បាន​ថ្លែងឲ្យដឹងថា លោក​បាន​ប្រគល់​ការងារ​ថ្មី​មួយ​ទៅ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​ការបង្កើត និង​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​ពី​រយៈ​ចម្ងាយ ពោល​គឺ​ពី​លើ​មេឃ​មកកាន់​ភពផែនដី ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​។​

​នាយក​ប្រតិបត្តិ​រូបនេះ បាន​ថ្លែង​ឲ្យដឹង​ផងដែរ​ថា មាន​មនុស្ស និង​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​ចូលរួម​នៅក្នុង​គម្រោង​ថ្មី​នេះ ដោយ​ក្នុង​នោះ​មាន​អតីត​សមាជិក​អង្គការ​ណា​សា និង​ស្ថាប័ន​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​ជាច្រើន​ទៀត​។​

​ព្រម​ជាមួយ​គ្នា​នោះ Facebook បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា ខ្លួន​បាន​ជួល​មនុស្ស ៥​នាក់​មក​ពី​ក្រុមហ៊ុន Ascenta ដែល​មាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស​សម្រាប់​បង្កើត​យន្តហោះ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​អាច​ហោះហើរ​បាន​រយៈពេល​យូរ​។​
Facebook ចង់​យក​យន្តហោះ​ដែល​ប្រើ​ពន្លឺព្រះអាទិត្យ​ធ្វើជា​តំបន់​សម្រាប់​ចែកចាយ​អ៊ី​ន​ធើ​ណែ​ត ហើយ​បើសិនជា​ផែនការ​នេះ​ជោគជ័យ​នោះ​មានន័យ​ថា អ៊ី​ន​ធើ​ណែ​ត​នឹង​ធ្លាក់​ពីលើ​មេឃ​៕​
Facebook-Wallpapers-7

មតិយោបល់