ព័ត៌មានជាតិ

នគរបាលបង្ក្រាប​ទីតាំង​បើក​ Internet​ យីហោ​R7​ បង្កប់​ល្បែងភ្នាល់​បាល់​ នៅ​ក្នុង​ខណ្ឌទួលគោក​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​ នគរបាល​ខណ្ឌទួលគោក​ បាន​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ បុត្រ​ សុភា​ នាយករង​រដ្ឋបាល​ខណ្ឌទួលគោក​ បាន​ចុះ​ត្រួត​ពិ​ត្យ​ទីតាំង​បើក​ Internet​ យីហោ​ R7​ ដែល​មាន​ទី​ផ្ទះ​លេខ​៣០៥​ ផ្លូវ​លេខ​១៨២​ ក្រុម​ទី​៣៩​ ភូមិ​១៣​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ៤​និង​៣០​នាទី​។​

​ក្នុង​ពេល​ចុះ​មក​ដល់ទី​តាំង​ ក្រុម​ប្រតិបត្តិការ​បាន​ពិនិត្យ​មើលឃើញ​ មាន​កុំ​ព្យូ​រ​ទ័​រទាំង​អស់​បើក​ដំណើរការ​ អន​ឡាញ​បាល់​ (​ភ្នាល់​ស៊ីសង​)​ ប៉ុន្តែ​ពុំ​មាន​អ្នកលេង​ មាន​តែ​បុគ្គលិក​ ចំនួន​ ២​នាក់​ ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ កំពុង​ចាំ​ទទួលភ្ញៀវ​ តាម​ការ​អះអាង​របស់​បុគ្គលិក​បាន​ឲ្យ​ដឹង​ថា​ ទីតាំង​នេះ​មាន​ចាក់​ ភ្នាល់​បាល់​ ភ្លាម​ នោះ​កម្លាំង​ ក៏​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​តែ​ម្ដង​ ។​

​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖​
១-​ម៉ូនីទ័រ​ចំនួន​១៧​គ្រឿង​
២-CPU​ ចំនួន​០៩​គ្រឿង​
៣-​ម៉ាស៊ីន​ព្រី​ន​បុ​ង​បាល់​ចំនួន​០៣​គ្រឿង​
៤-​ម៉ាស៊ីនថតចម្លង​ឯកសារ​ចំនួន​០១​គ្រឿង​
៥-​ម៉ៅ​ចំនួន​០៩​គ្រឿង​
៦-​ឃី​ប៊​ត​ចំនួន​១០​គ្រឿង​
៧-​ឯកសារ​ភ្នា​ល់បុង​បាល់​ និង​សន្លឹក​ឆ្នោត​ផ្សងសំណាង​បាល់​មួយ​ចំនួន​ ។​

​ក្រុម​ប្រតិបត្តិការ​ សម្រេច​ចាប់​យក​វត្ថុ​តាង​ខាងលើ​ ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌទួលគោក​ ដោយ​ទីតាំង​ខាងលើ​ ក្រុម​ប្រតិបត្តិការ​សម្រេច​បិទ​ឃ្លុំបេ​ផ្ទះ​ ជា​បណ្ដោះអាសន្ន​ ចំណែក​បុគ្គលិក​២​នាក់​​ បាន​ឲ្យ​ចូលរួម​ស្ដាប់​ និង​ធ្វើ​កំណត់ហេតុ​ នៅ​ចំពោះ​មុខ​មិន​មានការ​ឃាត់ខ្លួន​មនុស្ស​ទេ​ ។​

សូមបញ្ជាក់៖ សម្ភារ​:​វត្ថុ​តាង​ពាក់ព័ន្ធ​ល្បែង​ បាន​ប្រគល់​ឲ្យ​ទៅ​សាលា​ខណ្ឌទួលគោក​ដើម្បី​រក្សា​ទុក​៕

មតិយោបល់