ព័ត៌មានជាតិ

កម្លាំងជំនាញផ្នែកយុត្តិធម៌ឃាត់ខ្លួនជនបង្កហិង្សាម្នាក់ទៅតុលាការ

ត្បូងឃ្មុំៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះអនុវត្តន៍ដីកាលេខ៥៥ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ចេញដោយលោក ហៃ ណៃហេង ចៅក្រមស៊ើមសួរ សាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យនាំខ្លួនជនជាប់ចោទឈ្មោះ ណាត ង៉ុយ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចំបក់ ឃុំត្រ ពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ពីបទៈ អំពើហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិឃុំខាងលើ ក្នុងខណៈពេលជន ជាប់ចោទកំពុងនៅផ្ទះក៏ត្រវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនជាប់ចោទត្រូវបានឃាត់ និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់