ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក នៅខេត្តកោះកុង មិនទាន់ដឹងមូលហេតុ

កោះកុង: សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង១២ និង៣២នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសពអណ្តែតទឹក មកទើរគល់កោងកាង ក្បែរព្រែកកោះញែក ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

រហូតមកទល់ពេលនេះ សពជនរងគ្រោះ សមត្ថកិច្ច នៅទាន់អាចកំណត់អត្តសញ្ញាណបានទេ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

មតិយោបល់