ព័ត៌មានជាតិ

Update៖ អត់លុយបង់ថ្លៃសាលារៀនកូនបែកគំនិត លួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទីព្រឹក ត្រង់ចំណុចមុខផ្ទះលេខ៥១ ផ្លូវ២០A ស្ថិតនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីប្រព្រឹត្តអំពើលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ)។

ជនសង្ស័យឈ្មោះ សុខ ឆេង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ (ជនសង្ស័យពុំមានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿង
-ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៣
សោរលេខ៨រាងអក្សរតេ (T) ចំនួន០១
-កូនសោរម៉ូតូចំនួន០២
-អាវដៃវែងចំនួន១
-ម្ជុលខ្ទាស់ចំនួន០១
-ដែកឆក់គ្រាប់កូនសោរ ០១ដើម
-កញ្ចប់បារីចិនចំនួន០១។

មូលហេតុ៖ អត់លុយបង់ថ្លៃសាលារៀនកូន ៕

មតិយោបល់