ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ លង់ទឹកស្លាប់ នៅស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង: កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចអូររុន ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សពជនរងគ្រោះឈ្មោះ រឿន ធា ភេទប្រុស អាយុ២១ឆ្នាំ
ស្នាក់នៅកន្លែងកើតហេតុ។

ដំណើររឿង៖ នៅវេលាម៉ោង ៤ និង​ ៣០នាទីថ្ងៃកើតហេតុ ជនរងគ្រោះ បាននាំគ្នាទៅសារម៉ួងនៅចំណុចកើតហេតុ ដែលមានគ្នា ៥នាក់ នៅពេលកំពុងសាម៉ួង ឈ្មោះ រឿន ធា
(សព) បានប្រាប់ទៅឈ្មោះ ឈា សុខលេងថា «សាម៉ួងឲ្យផង ខ្ញុំមិនស្រួលក្នុងខ្លួន» ពេលនោះឈ្មោះ សុខលេង បានឆ្លើយថា អឺ។

ពេលនោះឈ្មោះ សុខលេង សារម៉ួងរួចក៏ឡើងមកលើគោកវិញ ហើយឈ្មោះ ឡៅ សួរឈ្មោះ សុខលេងថា យើងមកគ្នា៥នាក់ តើបាត់ម្នាក់ទៅណា ស្រាប់តែឈ្មោះសុខលេង សង្ស័យបាននាំគ្នា
ចុះរាវរកកន្លែងសារម៉ួង ក៏បានឃើញសពជនរងគ្រោះ លិចនៅក្នុងទឹក នៅម៉ោង១៧និង៣០នាទី ហើយបានយកសពឡើងមកផ្ទះ និងរាយការជូនមកប៉ុស្តិ៍នៅម៉ោង១៨ និង០០នាទីថ្ងៃដដែល។

ក្រោយទទួលបានព័ត៌មានដោយសារយប់ មិនអាចពិនិត្យសពបាន កម្លាំងជំនាញ ចុះទៅពិនិត្យនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន រួចប្រគល់សព
ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់