ភ្នំពេញៈ បើតាមការលើកឡើងពីប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានប្រាប់ថា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានសហការជាមួយសាលាខណ្ឌទួលគោក បានចុះបូម ស្តារ និងលាងលូនៅចំណុចផ្លូវលេខ២៦៩ ខាងកើតជាប់របងផ្សារហេង លី ដែលរងការលិចទឹក និងមានក្លិនស្អុយនោះ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្តែង ការស្ទះលិចទឹកលើកំណាត់ផ្លូវមួយនេះ បណ្តាលមកពីសំរាម និងកំណកភក់ពេញលូ ទើបពេលភ្លៀងម្ដងៗលូមិនអាចរំដោះទឹកបានឆាប់រហ័ស បង្កឲ្យទឹកជន់លិចផ្លូវមួយនេះ ។ បច្ចុប្បន្នទឹកបានហូរ និងស្រកវិញហើយ ក្រោយពីធ្វើការស្ដារពីសំណាក់មន្ទីរសាធារណការរាជធានីភ្នំពេញ។
មតិយោបល់