ព័ត៌មានជាតិ

ចុម! ស្លាកកោសជប់តែ១០០០០រៀល ពេលចូលក្នុងម៉ាឆ្ងាញ់

ភ្នំពេញៈ កម្លាំងច្រុះបានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៦នាក់។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀលនាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

តាមនគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី ភេទស្រី អាយុភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចំនួន៦នាក់ ដោយសង្ស័យជាអនីតិជន ចំនួន២នាក់ រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ក្នុងនោះនារីរងគ្រោះចំនួន ៦នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនធំ ផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរ។
ក្រោយបញ្ជប់ការសាកសួរ ស្រីម្ចាស់ទីតាំងត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្នដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់