ព័ត៌មានជាតិ

កាច់.ក បានសម្រេចខំជិះឆ្លងខេត្តតែនៅតែជាប់ខ្នោះ

កណ្តាលៈ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង៣៦នាទី នៅមន្ទីពេទ្យបង្អែកស្រុកពញាឮ ភូមិចតុទិស ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
មានជនរងគ្រោះឈ្មោះម៉ៅ សាឡាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិស្វាយជក់ ឃុំតាំងខ្លី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ចំណែកជនសង្ស័យ ០១នាក់មានឈ្មោះ សុខ ពៅ ហៅភា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្រុកកំណើតភូមិ ថ្មី ឃុំថ្មី ស្រុក កោះញែក ខេត្តមណ្ឌលគីរី ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ម៉ូតូ ០១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-2599 លេខតួនិងម៉ាស៊ីន 5523530 ។
-ដែករាងអក្សរ T ចំនួន០១
-សោរ ម៉ូតូ ចំនួន០២។
តាមសភាពរឿងហេតុនៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះឌុបកូនពីផ្ទះមកព្យាបាលជម្ងឺគ្រុនឈាម នៅមន្ទីពេទ្យបង្អែកស្រុកពញាឮ ដោយទុកម៉ូតូនៅខាងក្រៅ លុះពេលជនរងគ្រោះចេញមកក្រៅមើលម៉ូតូ ស្រាប់តែ បាត់ម៉ូតូរបស់ខ្លួនមិនឃើញ ភ្លាមនោះជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលវិហារលួង ហើយប៉ុស្តិ៍ បានរាយការណ៍មកផ្នែកជំនាញ បន្ទាប់មកជនរងគ្រោះ បានឆែកមើល ប្រពន្ធ័GPS ដែលដាក់ក្នុងម៉ូតូរបស់ខ្លួន ឃើញថាជនសង្ស័យកំពុងធ្វើដំណើរតាមថ្នល់ជាតិ កាត់ភូមិសាស្រ្តស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ហើយក៏បានរាយការណ៍មកផ្នែកជំនាញ បន្ទាប់មកផ្នែកជំនាញបានជូនដំណឹងទៅសមត្ថកិច្ចស្រុកខាងលើ ជាមួយគ្នានោះដែរកម្លាំងនគរបាលស្រុក ព្រៃឈរ បានធ្វើការពួនស្ទាក់ ចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ជូនមកអធិការ ដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា៖ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ ជនរងគ្រោះពិត ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់