ព័ត៌មានជាតិ

មិនគួរឲ្យជឿ! ស្ត្រីម្នាក់ឆ្លងទន្លេនៅលើអូប័រដោយសុវត្ថិភាពនៅស្រុកមណ្ឌលសីមា

កោះកុងៈ ស្ត្រីម្នាក់ដែលរស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានសម្រាលកូននៅលើអូប័រ ខណះដែលគាត់ និងក្រុមគ្រួសារ កំពុងធ្វើដំណើរតាមដងព្រែក ទាំងមេឃកំពុងមានព្យុះភ្លៀងខ្លាំង។
ហេតុការណ៍ដ៏តក់ស្លុតមួយនេះបានកើតឡើងនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយទទួលបានដំណឹងភ្លាមក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែក ខេត្តកោះកុង បានរូតរះទៅជួយសង្គ្រោះ និងដឹកស្ត្រីខាងលើមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ព្យាបាលបន្តដល់ម្តាយ និងកូនអោយមានសុវត្តិភាព។

គួររំលឹកថា រឿងរ៉ាវបែបនេះក្នុងខេត្តកោះកុងពុំមែនទើបតែកើតឡើងជាលើកទី១នោះទេ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមកោះដាច់ស្រយាល ហើយត្រូវធ្វើដំណើរតាមផ្លូវទឹកនោះ៕

 

មតិយោបល់