ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកចបកាប់វាយព្រះសង្ឃ បណ្តាលឲ្យរងរបួស

កណ្តាលៈ នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុក កៀនស្វាយ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា។

ជនរងគ្រោះជាព្រះសង្ឃព្រះនាម ឃីន ខុនណា ព្រះជន្ម ៣៤វស្សា ជនជាតិខ្មែរ គង់នៅទីអារាមវត្តស្តៅកន្លែងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្កកណ្តាល រងរបួសលើ
ផ្ទៃមុខខាងស្តាំ ក្រោមភ្នែកចំនួន០១កន្លែង ដៃខាងស្តាំចំនួន០៣កន្លែង (ស្រាល) ។

ចំណែកជនសង្ស័យឈ្មោះ ផល សំណាង ហៅសឹង្ហា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បច្ចុប្បន្នជាកូនសិស្ស
លោកស្នាក់នៅក្នុងទីអារាមវត្តខាងលើ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ចបកាប់ចំនួន០១ដងឈើ ផ្លែដែកមានប្រវែង១,២៥ម៉ែត្រ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានប្រើជនសង្ស័យជាកូនសិស្ស ទៅទិញសាប៊ូម្សៅ តែជនសង្ស័យមិនទៅ ទើបជនរងគ្រោះស្តីបន្ទោសឲ្យជនសង្ស័យបន្តិចបន្តួច ស្រាប់តែជនសង្ស័យខឹងក៏យក
ចបកាប់វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស។

ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ដោយបន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ រួចឃាត់
ខ្លួនជនសង្ស័យ និងវត្ថុតាង យកមកកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងបញ្ចូនទៅអធិការដ្ឋាន
នគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការបន្តនិតិវិធី៕

មតិយោបល់