ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ឆ្លងផ្លូវត្រូវម៉ូតូបុក

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកអ្នកថ្មើរជើងឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៩-១៩០ ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-6690 បើកបរពីលិចទៅកើត ដោយឈ្មោះ អូន អយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របួសស្រាល ពាក់មួកសុវត្ថិភាពនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
ជនរងគ្រោះឈ្មោះ ស៊ឹម គឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរធ្វើស្រែ ឆ្លងផ្លូវពីជើងទៅត្បូង រស់នៅភូមិឃុំកើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់