ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបុរសម្នាក់ សង្ស័យប្រើសារធាតុញៀនហួសកម្រិត បានយកដុំថ្មទៅគប់លើកញ្ចក់ រថយន្តប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចវាយខ្នោះជនសង្ស័យ យកមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតកញ្ចក់រថយន្តតែប៉ុណ្ណោះ៕
មតិយោបល់