ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ករណីឆក់…

សៀមរាប: នៅវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍កណ្ដែក សហការជាមួយកម្លាំងអន្ដរាគមន៍ខេត្ត ចុះបង្ក្រាបករណីឆក់កាបូបភ្ញៀវ ត្រង់ចំណុចផ្លូវវត្តបូណ៌ក្រុងសៀមរាប រួចគេចខ្លួនមកផ្ទះ ស្ថិតនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

ជនសង្ស័យឈ្មោះ រស់ សុជាតិ ភេទប្រុស អាយុ ១៩ឆ្នាំ ស្រុកកំណើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ឈ្មោះ Solaishan ភេទស្រី អាយុ ២០ឆ្នាំ និងទី២ឈ្មោះ Tsaikayi ភេទស្រី អាយុ ២០ឆ្នាំ ជាជនជាតិចិន។

លទ្ធផលបង្ក្រាប បានជនសង្ស័យម្នាក់ ទូរស័ព្ទចំនួន ២គ្រឿងម៉ាក Samsung ១គ្រឿងម៉ាក iphone ១គ្រឿង ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាកស្គុបពី១គ្រឿងជារបស់ជនសង្ស័យជិះធ្វើសកម្មភាព បន្ទាប់មកកម្លាំងអន្ដរាគមន៍ខេត្ត បានបញ្ជូនទៅឲ្យការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប៕

មតិយោបល់