សៀមរាបៈ នៅវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ដោយហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឈួនបញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិអណ្ដោង ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីកើតហេតុ។
បញ្ជាក់៖ សភាពសពដាច់ជាបំណែកៗ៕




មតិយោបល់