បាត់ដំបងៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចុះរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយសារមានការកកស្ទះនៅលើស្ពាន។
សមត្ថកិច្ចបានឲ្យដឹងថា ការកកស្ទះចរាចរនេះ គឺបណ្តាលមកពីអ្នកដឹកបន្លែមួយចំនួន បម្រុងធ្វើការបិទផ្លូវតវ៉ា ដោយស្ថាប័នគយទារប្រាក់ឡើងថ្លៃបន្ថែមទៀត ទៅលើរទេះរុញដឹកឥវ៉ាន់។ កម្លាំងនគរបាលប៉ុស្តិ៍ បានពន្យល់ណែនាំដល់ពួកគាត់ បើចង់តវ៉ា មិនពេញចិត្ដ សូមឲ្យពួកគាត់ ទៅតវ៉ានឹងស្ថាប័ននោះទៅ មិនអនុញ្ញាតឲ្យទុករទេះ បណ្ដាលឲ្យមានការកកស្ទះបែបនេះទេ ក្រោយមកពួកគាត់ក៏ស្ដាប់បាន នឹងយល់ព្រមរំសាយ ឲ្យមានសភាពការណ៍ដំណើរការជាប្រក្រតីដូចធម្មតាឡើងវិញ៕
មតិយោបល់