(ភ្នំពេញ): ពីឆ្នាំ២០១១ ទៅដល់ឆ្នាំ២០១៥ អង្គការអង្គការអង្គការ ស្បៀងអាហារនិងកសិកម្ម បានជួយដល់កម្ពុជា ចំនួន ២៨លានដុល្លារ។ នេះជាការថ្លែងរបស់លោក លោក Alexandre Huynh តំណាងអង្គការ ស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (FAO) កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស ខណៈពេលដែលលោក ជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់ជំនួបថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានសម្តែងនូវការស្វាគមន៍ចំពោះលោក Alexandre Huynh ជាតំណាងថ្មីរបស់អង្គការ ស្បៀងអាហារ និងកសិកម្ម ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់អង្គការអង្គការ ស្បៀងអាហារ និងកសិកម្ម ចំពោះកម្ពុជាកន្លងមកនេះ។
លោកបានគូសបញ្ជាក់ថា នៅក្នុងរយៈកាលពីឆ្នាំ២០១១ ទៅដល់ឆ្នាំ២០១៥ អង្គការអង្គការអង្គការ ស្បៀងអាហារនិងកសិកម្ម បានជួយដល់កម្ពុជាចំនួន២៨លានដុល្លារ តាមរយៈគំរោងចំនួន៣៧ ដោយក្នុងគំរោង៣៧នេះ គឺមានគំរោងចំនួន២៦ដែលត្រូវ បានអនុវត្តចប់សព្វគ្រប់ និងចំនួន១១គំរោងទៀត មិនទាន់បានបញ្ចប់នឹងកំពុងតែដំណើរការ។ ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គការស្បៀងអាហារ និងកសិកម្ម អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបញ្ហាកសិកម្ម ពិសេសការដោះស្រាយស្វែងរកវិនិយោគទុនរបស់បរទេស ក្នុងផ្នែករោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មាននៅសល់ស្រូវប្រមាណ៤លានតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ ប៉ុន្តែកម្ពុជាជួបប្រទះការលំបាកខ្វះផ្នែកម៉ាស៊ីនកិនស្រូវ៕
មតិយោបល់