ព្រះសីហនុៈ នៅវេលាម៉ោង១០:០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារ សឺរិនឌីភីធី ស្ថិតក្នុងក្រ១៤ ភូមិ៤ សង្កាត់៤ក្រុងព្រះសីហនុ មានភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានជនបរទេសម្នាក់ស្លាប់ នៅក្នុងបន្ទប់លេខ 016 ជាន់ផ្ទាល់ដី របស់សណ្ឋាគា សឺរិនឌីភីធី ។
សាកសពត្រូវបានគេប្រាប់ថា ឈ្មោះ PAULIC ANDREAS ភេទប្រុស សញ្ជាតិ អូទ្រីស ថ្ងៃខែឆ្នាំកំណើត 17_11_1961 កាន់លិខិតឆ្លងដែនលេខ P3195813 មានសុពលភាពដល់ថ្ងៃទី 19_01_2019 និងទិដ្ឋាការលេខ TI. 11036733 មានសុពលភាពដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ មុខរបរ អ្នកទេសចរណ៍ ។
តាមការរៀបរាប់ពីអ្នកទទួលភ្ញៀវនៃសណ្ឋាគារខាងលើបានឲ្យដឹងថា
សាកសពជនរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅ ថ្ងៃទី២៥ ឧសភា ២០១៦ វេលាម៉ោង ១៤:៣០នាទី និងបានប្រាប់ទៅអ្នកទទួលភ្ញៀវថា ថ្ងៃស្អែកម៉ោង១០ព្រឹក ជួយហៅគាត់ផង ព្រោះគាត់ត្រូវចេញទៅខេត្តកោះកុងតាមរថយន្តក្រុង។
លុះដល់ម៉ោងកំណត់ អ្នកទទួលភ្ញៀវក៏បានទូរស័ព្ទទៅក្នុងបន្ទប់គាត់ តែគ្មានអ្នកលើក បន្ទាប់មកក៏បានគោះទ្វារបន្ទប់ក៏នៅតែគ្មានអ្នកបើកដដែល ដោយមានការសង្ស័យ អ្នកទទួលភ្ញៀវ រួមនឹងមិត្តភក្កិជនរងគ្រោះ ក៏បានយកសោរទ្វារបំរ៉ុងមួយទៀត ចាក់បើកទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់នៅលើគ្រែទៅហើយ។
រំពេចនោះ បុគ្គលិកសណ្ឋាគារខាងលើ ក៏បានទាក់ទងប្រាប់ទៅម្ចាស់សណ្ឋាគារ ដើម្បីរាយការណ៍បន្តទៅសមត្ថកិច្ច៕
មតិយោបល់