ព័ត៌មានជាតិ

ព្យាយាមយូហើយមិនបានសម្រេច លើកនេះស្លាប់ដូចបំណង

តាកែវៈ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទីព្រឹក ស្ថិតនៅភូមិក្រាំងស្ដៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ដែលឈ្មោះ បៀង ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ឈ្មោះ ឆោម ខា ភេទប្រុស អាយុ៥៨ឆ្នាំ ស្ថិតនៅភូមិឃុំជាមួយគ្នា បានប្រទះឃើញបងថ្លៃរបស់ខ្លួនដេកស្លាប់នៅក្នុងផ្ទះ ខណៈដែលប្រពន្ធកូនមិននៅផ្ទះ។ ក្រោយពីឃើញដូច្នេះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយបន្ទាប់ពីទទួលបានព័ត៍មានកម្លាំងជំនាញចុះធ្វើកោសល្យវិច្ច័យ និងពិនិត្យ សាកសពរួចសន្និដ្ឋានថាជនរងគ្រោះបានលេបថ្នាំពេទ្យសម្លាប់ខ្លួនឯងពិតប្រាកដមែន (មូលហេតុដោយសារមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ និងបានលេបថ្នាំជាប្រចាំ ហើយធ្លាប់ប៉ងធ្វើអត្តឃាតជាច្រើនដងតែត្រូវបានគ្រួសារជួយបាន)។
ក្រោយកើតហេតុសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់