ព័ត៌មានជាតិ

បញ្ជូនខ្លួនស្រ្តីម្ចាស់ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទៅតុលាការ ចាត់ការបន្ត

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនស្ត្រីសង្ស័យម្នាក់ ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណី បើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខុសច្បាប់។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ហុង លាភ ភេទស្រី អាយុ ៤៥ឆ្នាំ ស្នាក់នៅហាងម៉ាស្សាកោសជប់យីហោ ១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចបានបង្ក្រាប ទីតាំងហាងម៉ាស្សាកោសជប់ យីហោ ១៦៨ នៅបណ្ដោយផ្លូវ១៨៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំង ធ្នង់ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៧ ក្រោយពីស្រាវជ្រាវឃើញថា ហាងម៉ាស្សាមួយនេះ បានបង្កប់សេវាកម្មផ្លូវភេទ។

នៅក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យជាម្ចាស់ហាងឈ្មោះ ហុង លាភ និងស្ត្រីម៉ាស្សា មួយចំនួន យកទៅអប់រំ៕

មតិយោបល់