ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ត្រូវបានសម្រេចឲ្យឃុំខ្លួននៅ…

កណ្តាល: ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្ដាល។
ជនរងគ្រោះ ០១នាក់មានឈ្មោះ ផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកពេទ្យសត្វ ស្នាក់នៅភូមិ អំពិលទឹក ឃុំសំបូរ ស្រុកសំរោទង ខេត្តកំពង់ស្ពឺ។
ចំណែកជនសង្ស័យ ០៦នាក់ប្រុស ឃាត់ខ្លួន០៤នាក់
១-ឈ្មោះ ផាត តុលា ហៅថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី០៤.០៧.២០១៩)ជាអ្នកបើកម៉ូតូនិងរៀបចំផែន ការធ្វើសកម្មភាព។
២-ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិ ត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.០៧.២០១៩) ។
៣-ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត នៅភូមិ ត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.០៧.២០១៩) ។
៤-ឈ្មោះ ភ័ក្រ ប្រុសម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.០៧.២០១៩) ។
៥-ឈ្មោះ ហ៊ាន វិច្ឆិកា ហៅកា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិត នៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន) ។
៦-ឈ្មោះ សុខ សាន់ដេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិចក ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។
+លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀន
១-ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច (វិជ្ជមាន+)
២-ឈ្មោះ ផាត តុលា ហៅថៃ (អវិជ្ជមាន-)
៣-ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ (អវិជ្ជមាន-)
៤-ឈ្មោះ ភ័ក្រ ប្រុសម៉ៅ (អវិជ្ជមាន-)
ផលប៉ះពាល់មានម៉ូតូ០១គ្រឿង ម៉ាកសង់២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1K-9222 លេខតួនិងលេខម៉ាស៊ីន 5171993 (បង្ក្រាបយកបានមកវិញប្រគល់ឲ្យជនរងគ្រោះ)។
‌‌‌‌‌ជនរងគ្រោះត្រូវជនសង្ស័យកាប់១កំបិតចំកំភួនដៃខាងឆ្វេង។
វត្ថុតាងដកហូត៖
-ម៉ូតូ០២គ្រឿង
១-ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៨ឡើងតែម២០១៩ ពណ៌មាស គ្មានផ្លាកលេខ លេខតួ និង លេខ ម៉ាស៊ីន 5254926 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
២-ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HM-1616 លេខតួនិងម៉ាស៊ីន 5450583 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
៣-កាំបិតស្នៀតចំនួន០១។
៤-ទូរស័ព្ទ០២គ្រឿង (Iphone7plus និងHuawei)។
តាមដំណើរឿងនៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីកន្លែងចាប់មាន់នៅភូមិស្រែកាច់ ឃុំទួលព្រេជ ដើម្បី ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យជិះម៉ូតូឌុបគ្នាមកទន្ទឹម ហើយធាក់មួយជើង បណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យម្នាក់រត់ចុះមកកាប់ជនរងគ្រោះ១កាំបិតចំកំភួនដៃខាងឆ្វេង ពេលនោះ ជនរងគ្រោះបានរត់គេច ហើយជនសង្ស័យនាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច ភា្លមនោះកម្លាំងបានធ្វើការដេញតាម និងពួនស្ទាក់ លុះដល់ចំណុចភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបាន ជនសង្ស័យ០១នាក់ឈ្មោះ ផាត តុលា ហៅថៃ ។
លុះដល់ថ្ងៃទី០៥.០៧.២០១៩ ទើបកម្លាំងស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ បាន០៣នាក់ ទៀត ឈ្មោះ យ៉ុង ពុទ្ធាចំណាន ហៅឈែ ,ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច និងឈ្មោះ ភ័ក្រ ប្រុសម៉ៅ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថាបក្ខពួកខ្លួនមានគ្នាចំនួន០៦នាក់បានធ្វើ សកម្មភាពចំនួន០៥លើក ក្នុងនោះស្រុកអង្គស្នួល នៅផ្លូវជាតិលេខ៥១ ចំនួន០២លើក
លើកទី១-នៅថ្ងៃទី២៨.០៦.២០១៩ វេលាម៉ោង២៣.១០នាទី នៅចំណុចភូមិត្រពាំងត្រាច ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លើកទី២-នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០១.៣០នាទី នៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ និងខាងលិចផ្សារថ្នល់ទទឹង ក្នុងខេត្តកំពង់ស្ពឺ ០៣លើកទៀត មិនចាំថ្ងៃ។
ជនរងគ្រោះបានបំភ្លឺថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ជាអ្នកបើកម៉ូតូមកកាប់យក ម៉ូតូខ្លួន។
ចំពោះជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

 

មតិយោបល់