ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចម៉ូតូនៅខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ១០នាទី មានករណីលួចម៉ូតូ ត្រង់ចំណុចមុខផ្ទះលេខ ១២៧៩ ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កឺ ច័ន្ទរ៉ាវុធ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ/សង្កាត់ខាងលើ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៨ ផ្លូវជាតិលេខ ២ ភូមិ/សង្កាត់ខាងលើ មុខរបរលក់ដូរ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក ធូដេ ពណ៌ក្រហម។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់