ព័ត៌មានជាតិ

ស្ត្រីរូបស្រស់ម្នាក់ត្រូវនគរបាលចាប់ខ្លួននៅបេនឡានផ្សារលើជាមួយនឹងថ្នាំញៀន៤កញ្ចប់

ព្រះសីហនុ: លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់សារព័ត៌មាននគរបាលជាតិថា៖នៅល្ងាចម៉ោង៤និង៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះបានបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណីនៅចំណតរថយន្តផ្សារលើក្រុងព្រះសីហនុឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះសេងធារីអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដមានលំនៅដ្ឋាននៅភូមិ១សង្កាត់លេខ២ក្រុង/ខេត្តព្រះសីហនុ។
ចាប់យកបានវត្ថុតាង៖ម្សៅក្រាមសថ្លាសង្សយ័ជាសារធាតុញៀនចំនួន៤កញ្ចប់ធំទម្ងន់១៩៧,៥០ក្រាម(ទម្ងន់សុទ្ធ)
-ទូរសព្ទ័ដៃ១គ្រឿងម៉ាកOPPOពណ៌ខ្មៅ។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង៕

 

មតិយោបល់