កំពង់ស្ពឺៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីយកដែកទីបវាយទៅលើជនរងគ្រោះពីរនាក់បងប្អូនបណ្ដាលឲ្យបែកក្បាលនិងរបួសចំដៃហូរឈាមពេញខ្លួនកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ នៅភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ព្នាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រាម រ៉ា
ភេទប្រុស អាយុ២២ឆ្នាំ រស់ នៅភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា ដោយបានទាស់ពាក្យសម្តី និង បានយកដែកបំពង់ទីបប្រវែងប្រហែល1m វាយទៅលើឈ្មោះ ឈុំ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិជាមួយគ្នា(រងរបួសបែកក្បាលនិងដៃ) បន្ទាប់មកមានឈ្មោះ ឈុំ ណែវ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងជនរងគ្រោះ ឃើញ បានចូលឃាត់ក៏ត្រូវ ឈ្មោះ រាម រ៉ា យកដែកបំពង់ទីបវាយ បណ្តាលឲ្យរងរបួសបែកក្បាល និងដៃ នៅចំណុចផ្លូវលំខាងត្បូងភូមិបាទី ឃុំព្នាយ ។
បច្ចុប្បន្នជសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធី៕
មតិយោបល់