ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ទ្ធករណីបន្លំឯកសារសាធារណៈ

ភ្នំពេញៈ ​ស្រ្តី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ដោយ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បន្លំ​ឯក​សារ​សាធារណៈ ​ទិញ​លក់​ផ្ទះ ដោយ​ហត្ថ​លេខា ​និង​ត្រា​សុទ្ធ​តែ​ក្លែង​ក្លាយ​ត្រូវ​បាន​​ឃាត់​ខ្លួន​សាក​សួរ​ និង​ដោះ​ស្រាយ​តាម​ច្បាប់ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ស្ថិត​នៅ​បុរី​ប៊ុន​ហួ​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​ថ្នល់​បំបែក​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ឲ្យដឹងថា ស្រ្តី​ត្រូវ​ឃាត់​ខ្លួន​សាក​សួរ​តាម​បណ្តឹង​អាជ្ញាធរ​សង្កាត់​ខណ្ឌ​ មាន​ឈ្មោះ ​ជា ​សុម៉ាឡា ​ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​បុរី​ខាង​លើ​ មាន​​ទី​លំនៅ​ផ្ទះ​លេខ​៥២ ​ផ្លូវលេខ៩៥២សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ដើម​ចម​ឈាន​ទៅ​ដល់​ផ្ទុះ​រឿង​ឯកសារ​ក្លែង​ក្លាយ​ស្រ្តី​ឈ្មោះ ​ជា ​សុម៉ាឡា​ បាន​យក​ឯកសារ​ប្លង់​ផ្ទះ ទៅ​​​រក​​​បញ្ចាំ​ ដើម្បី​យក​លុយ​​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​បុរស​ម្នាក់​ឈ្មោះ ​បូរ ​ភេទ​ប្រុស ​អាយុ​ជាង​៤០​ឆ្នាំ តែ​ដោយ​សារ​ការ​ពិនិត្យ​ទៅ​លើ​ឯកាសារ​ហត្ថលេខា​ និង​ត្រា​ឃើញ​មិន​ប្រ​ក្រតី​សង្ស័យ កាន់​យក​ទៅ​សាក​សួរ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​នៅ​រសៀល​ថ្ងៃ​ដដែល​តែ​ត្រូវ​បាន​លោក​ចៅ​សង្កាត់​បដិសេធ​​នូវ ការ​ចុះ​ហត្ថលេខា​ និង​ត្រា​មិន​មែន​ភាព​ពិត​ប្រាកដ​លេខ​រៀង​ជាន់​គ្នា​ទើប​បង្ក​ឲ្យ​ភ្ញាក់​ផ្អើល។

ចំណែក​ហត្ថលេខា​អភិបាល​ខណ្ឌ​ និង​ត្រា​មិន​ប្រក្រតី​សុទ្ធ​តែ​ក្លែង​ក្លាយ ​ហើយ​ត្រូវ​បាន​លោក ​យិន ​គា ​នាយករដ្ឋ​បាល​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​មក​ពិនិត្យ​ផ្ទាល់​ទៅ​លើ​ត្រា ​ហត្ថលេខា​សុទ្ធ​តែ​ក្លែង​ក្លាយ​ទាំង​អស់​ ទើប​ផ្អើល​ដល់​ម្ចាស់​ផ្ទះ​ដើម ​ដែល​មិន​ដឹង​ខ្លួន​ត្រូវ​បាន​ស្រ្តី​រូប​នេះ ធ្វើ​ឯកសារ​បន្លំ​ ដើម្បី​យក​ទៅបញ្ចាំ​ដែរ​នោះ ប្តឹង​បដិសេធ​​ និង​ម្ចាស់​បុរី​លោក ​ប៊ុន​ ហួរ ​ប្តឹង​ទប់​ស្កាត់​រាល់​ឯកសារ​ក្លែង​ក្លាយ មាន​រហូត​ដល់​ទៅ​២​ច្បាប់​ផ្សេង​គ្នា​៕

SA

មតិយោបល់