ព័ត៌មានជាតិ

ហេតុអ្វីបានជាធ្វើអ៊ីចឹង!ស្លាប់៣នាក់ក្នុភ្នក់ភ្លើង

សៀមរាប: នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួកមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៣នាក់បានស្លាប់ក្នុងភ្នក់ភ្លើង។

សមត្ថិច្ចឲ្យដឹងថាបង្កឡើងដោយជនសង្ស័យឈ្មោះ ណាន អាយុប្រហែល៣០ឆ្នាំ បានចាក់សាំងដុតផ្ទះប្អូនថ្លៃរបស់ខ្លួន។ ជនសង្ស័យបានចាក់សោរប្រពន្ធឈ្មោះជី ស្រីមុំ អាយុ២៦ ឆ្នាំ និងកូនតូច ភេទប្រុស អាយុ០២ខែ ។

ហេតុការណ៍នេះបណ្តាលឲ្យឆេះខូចខាតផ្ទះទាំងស្រុង និងស្លាប់មនុស្សចំនួន០៣នាក់ ក្នុងនោះមានទី១ជនសង្ស័យឈ្មោះណាន ស្លាប់ទី២ជនរងគ្រោះ ឈ្មោះជី ស្រីមុំ ស្លាប់និងទី៣ ក្មេងប្រុសរងគ្រោះអាយុ០២ខែ ស្លាប់ ៕

មតិយោបល់