កំពង់ធំៈ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០២លើក ទី១កើតហេតុកាលពីវេលាម៉ោង១១និង៣០នាទីស្ថិតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ដែលជនរងគ្រោះឈ្មោះ ទក់ ទី ភេទប្រុស អាយុ១៣ឆ្នាំ។
មូលហេតុ:ចុះលេងទឹកបង្ហៀរពេលកំពុងហូរខ្លាំងបណ្តាលឱ្យលង់ស្លាប់។
ទី២.វេលាម៉ោង១០និង២០នាទីស្ថិតនៅភូមិទំពេជ្រ ឃុំទ្រា ស្រុកស្ទោង។
ជនរងគ្រោះឈ្មោះ ឃន ខេន ភេទប្រុស អាយុ៤៥ឆ្នាំ
មូលហេតុ:ស្រវឹងស្រាដើរទៅក្រោយផ្ទះធ្លាក់ទឹកអូរបណ្តាលឱ្យលង់ស្លាប់៕
មតិយោបល់