កំពង់ឆ្នាំងៈ អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆេះតូបលក់ដូររបស់ប្រជាពលរដ្ឋអស់ចំនួនមួយតូបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមានផ្ទះលក់ឥវ៉ាន់ចាប់ហួយនិងលក់សាំងរួមទាំងលក់ហ្គាសកំប៉ុងតូចៗហើយបង្កឲ្យមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ហើយក៏ទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យរបស់ប៉ូលីសអធិការដ្ឋានស្រុកបរិបូណ៌បានមកបាញ់ជាបន្ទាន់ភ្លាមៗមិនទាន់ដឹងមូលហេតុនោះទេ។
អគ្គីភ័យឆាបឆេះនេះគឺឆេះតូប ដែលជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋរួមមាន៖តូបលក់ចាប់ហួយនិងលក់សាំងរួមទាំងលក់ហ្គាសកំប៉ុងតូចៗប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋរួមមាន៖តូបលក់ចាប់ហួយនិងលក់សាំងរួមទាំងលក់ហ្គាសកំប៉ុងតូចៗគឺឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចទាំងស្រុងតែម្ដង៕
មតិយោបល់