ព័ត៌មានជាតិ

Updated៖ មនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមដេញបង្ក្រាបបុរសម្នាក់ ផ្ទុះអាវុធ២គ្រាប់នៅខណ្ឌមានជ័យ

ភ្នំពេញៈ មនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមជិះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ប្រដេញបង្ក្រាបបុរសម្នាក់មិនដឹងថាជាករណីអ្វីនោះទេឈានទៅដល់មានកាផ្ទុះអាវុធចំនួន២គ្រាប់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌមានជ័យចុះមកសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ៦ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់មួយកន្លែង តាមបណ្តោយផ្លូវ ៣២BT កែងនឹងផ្លូវ ៣៧១ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមាមជ័យ។

ពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ នៅចំណុចទីតាំងខាលើមានកម្មវិធីបង្កក់កូន ខណៈនោះក៏មានបុរសម្នាក់រត់ ទិសដៅពីត្បូងទៅជើង ហើយស្រែកថាជួយខ្លុំផង ដោយមិនដឹងថារឿងអ្វីនោះទេ រួចរត់ទៅចូលក្នុងរោងដែលមានភ្លៀវប្រុសស្រីជាច្រើននាក់ កំពុងហូបចុកនៅក្នុងកម្មពិធីបង្កក់កូននោះ។
ប្រភពបន្តទៀតថា ខណៈនោះភ្ញៀវដែលកំពុងហូបចុកមានការសង្ស័យ និងមើលសភាពមិនស្រួល ក៏បាននាំគ្នា ដេញចេញទៅក្រៅវិញ ស្រាប់តែលេចមុខកមនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមដែលគេជឿជាក់ថាជាសមត្ថកិច្ច ជិះម៉ូតូ ៤គ្រឿង និងរថយន្ត ២គ្រឿងមានស្លាកលេខ នគរបាល មួយគ្រឿង ផងដែរ ដោយមិនដឹងថាជាសមត្ថកិច្ច នៅអង្គភាពណានោះទេ បានជិះដេញមកពីក្រោយ ហើយក្រុមអ្នកជិះម៉ូតូនោះសុទ្ធតែពាក់មួកឃ្លុប មើលមិនស្គាល់ មកដល់ចំណុចកើតហេតុ បានដកកាំភ្លើងបាញ់ ២គ្រាប់ ហើយបំរុងចូលទៅក្នុង រោងកម្មវីធីដែលមានភ្លៀវកំពុងហូបចុក ដើម្បីចូលទៅចាប់បុរសខាងលើនោះ តែបុរសនោះត្រូវបានភ្ញៀវដេញចេញក្រៅបាត់ហើយ។

បន្ទាប់មកក៏បានប៉ះសម្តីជាមួយភ្ញៀវ ចូលរួមកម្មវិធីបន្តិចបន្តួច រួចកម្លាំងក៏នាំគ្នាចាកចេញអស់ទៅ៕

មតិយោបល់