ព័ត៌មានជាតិ

ជិះម៉ូតូបុករបងសិប្បកម្មទឹកស្អាត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

កណ្ដាល: កាលពីវេលាម៉ោង ៥និង៥៣នាទីល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៩ នៅលើផ្លូវលេខ៧០A ត្រង់ចំណុច ភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករបងសិប្បកម្មទឹកស្អាត បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងខូចខាត ម៉ូតូ០១គ្រឿង។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុគេឃើញម៉ូតូ ១គ្រឿង ម៉ាកយូស៊ុង (HYOSUNG) ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1DB-2929 បើកបរដោយឈ្មោះ យឿន សំហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានមកបុក របងសិប្បកម្មទឹកស្អាត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ ម៉ូតូខាងលើ បើកបរលឿន។

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញ និងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់