ព័ត៌មានអន្តរជាតិ

លោក Pompeo ព្រមានអ៊ីរ៉ង់ នឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ជុំវិញកម្មវិធិនុយក្លេអ៊ែរ

អាមេរិកៈ កាលពីថ្ងៃអាទិត្យ អាជ្ញាធរអ៊ីរ៉ង់ បានប្រកាសថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសខ្លួន នឹងកើនឡើងលើសពី ៣.៦% ហើយបានប្ដេជ្ញាថា នឹងបន្ថយជំហររបស់ប្រទេស ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមគ្នា (JCPOA) ក្នុងរយៈពេល ៦០ ថ្ងៃ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ការលើកទ្បើងនេះ បានធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានព្រមានអ៊ីរ៉ង់អំពីភាពឯកោ និងការដាក់ទណ្ឌកម្មមន្ថែមទៀត បន្ទាប់ពីការផ្លាស់ប្តូររបស់ក្រុងតេអេរ៉ង់ ដោយអះអាងថា អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ នឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកកាន់តែច្រើន។

យ៉ាងណាមិញកាលពីថ្ងៃពុធប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយថា នឹងចាប់ផ្តើមបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម នៅកម្រិតដែលបានកំណត់ ក្នុង JCPOA ហើយនឹងរក្សាការចម្រាញ់នោះ តាមកម្រិតដែលពួកគេគិតថាចាំបាច់៕

មតិយោបល់