ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ងាកមើល បេក្ខជន The Voice Cambodia ច្រៀង​ឆ្លើយឆ្លង ខេមរៈ សី​រី​មន្ត ខណៈ​គ្រូបង្វឹក​ចុច​ទាំង ៤ (Video Inside)

​ភ្នំពេញ ៖ កម្មវិធី The Voice Cambodia គឺ​ជា​កម្មវិធី​លំដាប់​ពិភពលោក ដែល​ទើបតែ​បង្ហាញ​វត្តមាន ក្នុង​ឆ្នាំ ២០១៤ នេះ នៅ​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ ក្រោម​ព្យុះ​បក់បោក ទន្ទ្រាន​ផងដែរ តែ​វា​គ្រាន់តែ​ព្យុះ​សម្តី រិះគន់​ក្នុង​ន័យ​ស្ថាបនា​តែប៉ុណ្ណោះ ។​

​ចំណុច​ដែល​ធ្វើឲ្យ​អ្នកទស្សនា​រំភើប​នោះ គឺ ត្រង់​វគ្គ​ដំបូង តម្រូវឲ្យ គ្រូបង្វឹក​ស្តាប់​សំលេង រួច​ចុច​ប៊ូ​តុង ។ ក្នុងនោះ​យើង​ឃើញថា បេក្ខជន មាស រចនា ដែល​ច្រៀង​បទ “​ឆ្គួត​ចិត្ត​ព្រោះ​ស្រលាញ់​អូន​” ធ្វើឲ្យ​គ្រូបង្វឹ​កទាំង ៤ ចុច​ស្ទើរ​ព្រម​គ្នា ខណៈ​ដែល​ឭ​សំលេង​ដ៏​ល្អ របស់​បេក្ខជន​រូបនេះ ។ ជាមួយគ្នានេះដែរ មាស រចនា លើក​មក​នេះ​មក​ច្រៀង ត្រូវបាន​គេ​កាត់ត ដោយ​ភ្ជាប់​មក​ជាមួយនឹង ម្ចាស់​ដើម ខេមរៈ សី​រី​មន្ត ច្រៀង​លើ​ឆាក​ដូចគ្នា មើលទៅ ហាក់ដូចជា​កំពុង ច្រៀង​ឆ្លើយឆ្លង យ៉ាង​ដូច្នោះ ។​
​ទស្សនា វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​
The Voice Cambodia
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់