ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ

តាកែវ: កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលេខ២២ ភូមិអង្គតាកុប សង្កាត់លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ម៉ូតូម៉ាក ហុងដា សេ៥០ ផ្លាកលេខ តាកែវ 1G-1773 អ្នកបើកបរឈ្មោះ ផាត់ ញ៉ាវ ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ មុខរបរកសិករ ទីលំនៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
រថយន្តមិនស្គាល់ម៉ាក បើករត់គេច។

ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់