ព័ត៌មានជាតិ

អាកាសធាតុ​ត្រជាក់ ឆក់យក​ជីវិត​មនុស្ស ៦​នាក់​នៅ​ឥណ្ឌា

​យ៉ាងហោចណាស់ មនុស្ស ៦​នាក់​បាន​ស្លាប់ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ចន្ទ រហូតមក ដល់​ព្រឹក​ថ្ងៃ អង្គារ ទី​០៨ ខែ​ធ្នូ នេះ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង ចាប់ផ្តើម​គ្រប ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ជាពិសេស​ទៅលើ​រដ្ឋ យូ​តា​ប្រា​ដែស នោះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០៩ ខែ​ធ្នូ នេះ​ទៀត​ថា មនុស្ស​ស្លាប់ ទាំង ៦​នាក់​ខាងលើ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​មកពី​ស្រុក ភូ​វ៉ាន់​ចា​ល់ របស់​រដ្ឋ យូ​តា​ប្រា​ដែស ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ភ្លាមៗ បាន​គ្របដណ្តប់​អមដោយ អ័ព្ទ ក្រាស់ និង ត្រជាក់​ខ្លាំង​បំផុត តាំងពី​ពេល​ទៀបភ្លឺ​ថ្ងៃ​ចន្ទ មកម្ល៉េះ​។​
​គួរបញ្ជាក់​ថា អាជ្ញាធរ​ក្នុង​តំបន់​មិនបាន​ប្រាប់​ពី​ស្ថានភាព​ច្បាស់លាស់​ដែល​នាំ​ឲ្យ​ប្រជាជន ទាំងនោះ បាត់បង់​ជីវិត​នោះទេ គ្រាន់​គេ​សន្មត់​ថា បាន​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់​ខ្លាំង ដែល​កើតឡើង​ភ្លាមៗ នាំឲ្យ​ប្រជាជន​មួយចំនួន មិន​អាច​ត្រៀមខ្លួន​ទប់ទល់​ទាន់ពេលវេលា​។ ជា​រៀងរាល់​ចុងឆ្នាំ តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា តែងតែ​ទទួល​រង​នូវ​អាកាសធាតុ ត្រជាក់​ខ្លាំង ដែល​បណ្តាលឲ្យ​មាន​ផល​លំបាក ស្របពេល​ដែល​ផ្លូវ​ក៏​ពិបាក​ធ្វើ​ដំណើរ​ថែម​ទៀត​៕

2014-12-11_101953

មតិយោបល់